ខ្សែជីវិតពិតរបស់Steve Jobs
បន្ទាប់ពីមានការលាលែង ពីតំណែងជាអគ្គនាយកអេបផល Sabay សូមលាតត្រដាងជីវិតពិតរបស់Steve Jobs ជូនមិត្តយុវវ័យ។
លោក Steve Jobs កើតនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ១៩៥៥ នៅ San Francisco រដ្ឋ California ហើយត្រូវបានចិញ្ចឹមបីបាច់ដោយ Paul និង Clara Jobsនៅក្រុង Mount View ។ លោកគឺជាមហាសេដ្ឋីពាណិជ្ជកម្ម និង អ្នកឆ្នៃប្រឌិតគំនិតថ្មីម្នាក់។ លើសពីនេះ លោកគឺជា សហស្ថាបនិក នាយក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc។ Jobs ក៏ធ្លាប់បម្រើការងារជានាយកប្រតិបត្តិនៅ Pixar Animation Studios ហើយបានក្លាយជាសមាជិកនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន The Walt Disney នៅឆ្នាំ ២០០៦ ស្របពេលដែល Walt Disney ទិញយក Pixar។ លោកក៏ធ្លាប់ត្រូវបានផ្តល់កិត្តិយសឲ្យធ្វើជាផលិតករប្រតិបត្តិ សម្រាប់រឿង Toy Story នៅឆ្នាំ ១៩៩៥ ផងដែរ។
នៅចុងទសវត្សឆ្នាំ ១៩៧០ Jobs ជាមួយសហស្ថាបនិកផ្សេងទៀតរបស់ Apple លោក Steve Wazniak, Mike Markkula បានរចនា បង្កើត និងស្វែងរកទីផ្សារសម្រាប់គ្រួសារកុំព្យូទ័រ Apple II Series។ នៅដើមទសវត្សឆ្នាំ ១៩៨០ Jobs បានឃើញពីសក្ដានុពល របស់ User Interface ដែលអាចបញ្ជាដោយប្រើ Mouse និងបានឈានទៅបង្កើត Macintosh។
បាត់បង់អំណាចពីក្រុមប្រឹក្សា ភិបាល
នៅ ឆ្នាំ ១៩៨៤ Steve Jobs បានបាត់បង់អំណាចពីក្នុងក្រុមប្រឹក្សារបស់ Apple ហើយក៏លាឈប់ និងបែរទៅបង្កើត NeXT ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ។ ក្រោយមក នៅឆ្នាំ ១៩៩៦ Apple បានទិញយកក្រុមហ៊ុន NeXT ដោយបាននាំ Steve Jobs ទៅ Apple វិញ ហើយគាត់បានក្លាយជានាយកក្រុមហ៊ុនរបស់ Apple តាំងពីឆ្នាំ ១៩៩៧ រហូតដល់ ២០១១។ នៅឆ្នាំ ១៩៨៦ លោក Steve Jobs បានទិញយកផ្នែកបង្កើតក្រាហ្វិកកុំព្យូទ័រ Lucasfilm Ltd ដែលក្រោយមកបានបំបែកទៅជា Pixar Animation Studios។ កាលនោះលោកគឺជានាយកក្រុមហ៊ុន និងគ្រប់គ្រងលើភាគហ៊ុនប្រមាណ ៥០.១% រហូតដល់ឆ្នាំ ២០០៦ ទើបក្រុមហ៊ុននេះត្រូវក្រុមហ៊ុន The Walt Disney ទិញយក។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏នៅតែជាអ្នកមានភាគហ៊ុនច្រើននៅក្នុង The Walt Disney គឺប្រមាណ ៧% ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយ នេះទៀតផង។
ប្រវត្តិការងាររបស់ Steve Jobs បានរួមចំណែកជាគំរូមួយយ៉ាងល្អសម្រាប់សហគ្រិននៅ Silicon Valley ដោយលោកបានផ្តល់ការចាប់អារម្មណ៍ទៅលើការរចនា និងបានយល់យ៉ាងច្បាស់ពីតួនាទីនៅក្នុងសង្គមទាំងមូល។
ជីវិតផ្ទាល់ខ្លួនសង្ខេប
Jobs កើតនៅ San Francisco រដ្ឋ California ហើយត្រូវបានចិញ្ចឹមបីបាច់ដោយ Paul និង Clara Jobsនៅក្រុង Mount View ដែលពេលនោះអ្នកទាំងពីដាក់ឈ្មោះលោកថា Steven Paul។ លោកបានចូលរៀនវិទ្យាល័យ Cuptertino និង Homestead High School ក្នុងរដ្ឋ California។ ក្រោយមក លោកបានបង្រៀននៅក្រុមហ៊ុន Hewlett-Packard នៅ Palo Alto រដ្ឋ California ហើយក៏ត្រូវក្រុមហ៊ុននេះជួលឲ្យបម្រើការងារជាបុគ្គលិកនៅរដូវ ក្ដៅ។ នៅឆ្នាំ ១៩៧២ លោកបានទទួលសញ្ញាប័ត្រវិទ្យាល័យ និងចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed College នៅ Portland។ បន្ទាប់ពីរៀនបានមួយឆមាសលោកបានបោះបង់ការសិក្សា។ នៅឆ្នាំ ១៩៧៤ លោកបានត្រឡប់ទៅ California វិញ និងចាប់ផ្ដើមចូលរួមក្នុងការប្រជុំ Homebrew Computer Club ជាមួយលោក Wozniak។
នៅ ថ្ងៃទី ១៨ ខែមិនាឆ្នាំ ១៩៩១ លោក Steve Jobs បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Laurene Powell ដែលកាលនោះមានការចូលរួមជាអធិបតីភាពពីលោកសង្ឃសាសនាព្រះពុទ្ធ មហាយាន Kobun Chino Otogawa។ លោកមានកូនប្រុសម្នាក់ និងកូនស្រីពីរនាក់ តែលោកក៏ធ្លាប់មានកូនស្រីម្នាក់ជាមួយអ្នកស្រី Bay Arean ដែរ។
លោក Steve Jobs មានជំនឿលើសាសនាព្រះពុទ្ធមហាយាន។
រង្វាន់កិត្តិយសដែលលោកទទួលបាន
លោក Steve Jobs បានទទួលមេដាយ the National Medal of Technology ពីប្រធានាធិបតី Ronald Reagan នៅឆ្នាំ ១៩៨៤។ នៅឆ្នាំ ១៩៨៧ លោកបានទទួលពានរង្វាន់ Jefferson Award for Public Service។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០៧ Steve Jobs ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សដែលមានអំណាចបំផុតនៅក្នុង ពាណិជ្ជកម្មដោយទស្សនាវដ្ដី Fortune Magazine។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០០៧ អភិបាលរដ្ឋ California លោក Arnold Schzwarzenegger និង អ្នកស្រី Maria Shriver បានអញ្ជើញ Steve Jobs ចូលក្នុងវិមាន California Hall of Fame ដែលមានទីតាំងនៅ សារមន្ទីរប្រវត្តិសាស្ត្រ ស្ត្រី និងវិចិត្រសិល្បៈ។
លោក Steve Jobs បានទទួលមេដាយ the National Medal of Technology ពីប្រធានាធិបតី Ronald Reagan នៅឆ្នាំ ១៩៨៤។ នៅឆ្នាំ ១៩៨៧ លោកបានទទួលពានរង្វាន់ Jefferson Award for Public Service។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០៧ Steve Jobs ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សដែលមានអំណាចបំផុតនៅក្នុង ពាណិជ្ជកម្មដោយទស្សនាវដ្ដី Fortune Magazine។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០០៧ អភិបាលរដ្ឋ California លោក Arnold Schzwarzenegger និង អ្នកស្រី Maria Shriver បានអញ្ជើញ Steve Jobs ចូលក្នុងវិមាន California Hall of Fame ដែលមានទីតាំងនៅ សារមន្ទីរប្រវត្តិសាស្ត្រ ស្ត្រី និងវិចិត្រសិល្បៈ។
នៅខែសីហា ឆ្នាំ ២០០៩ Jobs ត្រូវបានគេជ្រើសរើសជាសហគ្រិនដែលគួរឲ្យស្ញប់ស្ញែងបំផុតដោយយុវវ័យ ក្នុងការស្ទាបស្ទង់មតិរបស់ ស្ថាប័នស្រាវជ្រាវJunior Achievement។ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០៩ Jobs ត្រូវបាន Fortune Magazine ដាក់ឈ្មោះថាជានាយកក្រុមហ៊ុនរាប់ទសវត្សរ៍។ នៅខែវិច្ឆិកា ឆ្នាំ ២០០៩ លោកក៏ត្រូវចាត់ថ្នាក់លេខ ៥៧ ក្នុងចំណោមមនុស្សដែលមានអំណាចបំផុតលើពិភពលោក។
លាលែងពីតំណែងជាអគ្គនាយកអេបផល
គួរបញ្ជាក់ថានៅខែសីហាឆ្នាំ ២០១១ Steve Jobs បានលាលែងពីតំណែង ដោយសារមូលហេតុសុខភាព មហារីកលំពេងនិងបានផ្ទេរតំណែងឲ្យលោក Tim Cookជាអ្នកកាន់តំណែងបន្ត។
ក្រោយ ពីTim Cook ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង វត្តមានiPhone 4S ត្រូវបានចេញលក់ជាផ្លូវការ។ រយៈពេលត្រឹមតែមួយថ្ងៃក្រោយពីបានដឹងថា iPhone 4S នៅថ្ងៃទី ០៤ តុលា ២០១១បើកសម្ពោធ ហើយ លោកអតីតនាយកប្រតិបត្តិApple លោកSteve Jobs ក៏បានទទួលអនិច្ចកម្ម ត្រូវនឹងថ្ងៃទី ០៥ តុលា ២០១១។
តើយុវវ័យចង់មានជីវិតអស្ចារ្យដូច Steve Jobs ឬទេ? ប្រឹងប្រែងឡើង Sabay គាំទ្រអ្នកជានិច្ច!
