Welcome

សូមស្វាគមន៍ និងសូមអរគុណ ចំពោះការចូលទស្សនាប្លុករបស់ខ្ញុំ ដែលគោលបំណងសំខាន់នៃការបង្កើតប្លុកនេះឡើងគឺ ដើម្បីចែករំលែកចំណេះដឹងថ្មី !

Saturday, July 21, 2012

កំពូលអ្នកសរសេរកម្មវិធី ល្បីៗ ទាំង ៣០ រូប

មិត្ត​អ្នក​រៀន​ខាង​ផ្នែក​ព័ត៌​មាន​វិទ្យា​ ប្រហែល​ជា​ធ្លាប់​ដឹង​អំពី​ពួក​គាត់​ខ្លះ​ៗ​ហើយ ប៉ុន្តែ​ថ្ងៃ​នេះ​ អាយធីកូនខ្មែរ​ នឹង​លើក​បង្ហាញ​ពី​កំពូល​អ្នក​សរសេរ​កម្ម​វិធី​ល្បី​ៗ នៅ​លើពិភព​លោក ចំនួន ៣០ រូប។
ខាង​ក្រោម​នេះ គឺ​ជា​កំពូល​អ្នក​សរសេរ​កម្ម​វិធី​ល្បឺៗ និង ព័ត៌​មាន​ខ្លះ​អំពី​ពួក​គាត់​៖

១. Tim Berners-Lee


គាត់​គឺ​ជា អ្នក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​នៃ ចក្រ​ភព​អង់គ្លេស និង ជា​អ្នក​បង្កើត​ ភាសា HTML (hyper text markup language) និង World Wide Web។






២. Matt Mullenweg


Matt គឺ​ជា​ស្ថាប​និក និង អ្នក​កសាង WordPress blogging ដែល​ជា​គេហទំព័រ ផ្តល់​សេវា​កម្ម​ប្លុក ​ល្បី​ល្បាញ​ជាង​គេ និង មាន​ការ​ពេញ​និយម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។





៣. Larry Page


Larry Page គឺ​ជា​ក្រុម​ស្ថាប​និក របស់​ក្រុម​ហ៊ុន Google ជា​មួយ​នឹង Sergey Brin។ គាត់​គឺ​ជា​អ្នក​មាន​បំផុត​លំដាប់​លេខ​ ៦ នៅ​ក្នុង​សហ​រដ្ឋ​អាមេរិច និង ជា​មហា​សេដ្ឋី​លំដាប់​លេខ ២៧ នៃ​ពិភព​លោក ដោយ​យោង​តាម Forbes។




៤. Sergey Brin


Sergey គឺជាក្រុមស្ថាបនិក របស់ក្រុមហ៊ុន Google ជាមួយនឹង Larry Page។ គាត់ជាអ្នកមាន បំផុត​លំដាប់​ទី ២៨ នៃពិភពលោក ដោយយោងតាម Forbes នៅឆ្នាំ 2009។






៥. Linus Torvalds


Linus គឺ​ជា​អ្នក​បង្កើត Linux Operation System ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​អាច​ឲ្យ​យើង​ប្រើ ដោយ​ឥត​គិត​ថ្លៃ​។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ថា Linux មាន​ការ​ប្រើ​ប្រាស់​ជា​ច្រើន និង មាន ​Web Server ជា​ច្រើន​ផង​ដែរ​ដែល​ដំណើរ​ការ​លើ​វា​។




៦. Dennis Ritchie


គាត់​គឺ​ជា​អ្នក​បង្កើត​ ភាសា C និង ជា​អ្នក​កសាង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ UNIX។ គាត់​កើត​នៅ​ក្នុង ឆ្នាំ 1941 និង បាន​ទទួល​បាន Turing Award នៅ​ក្នុង​ឆ្នាំ 1983 និង បាន National Medal of Technology នៅ​ក្នុង​ឆ្នាំ 1998។





៧. Brian Bernighan


Bernighan គឺ​ជា​អ្នក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​នៃ​ប្រទេស​កា​ណា​ដា ហើយ​គាត់ បាន​ចូល​រួម​កសាង​ប្រព័ន្ធ​ប្រតិបត្តិការ UNIX ជា​មួយ​នឹង Ritchie និង Thompson។







៨. Ken Thompson


Ken គឺជា​អ្នក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​នៃ​សហ​រដ្ឋ​អាមេរិច និង បាន​ជួយ​ក្នុង​ការ​បង្កើត​ភាសា B ដែល សព្វ​ថ្ងៃ​ត្រូវ​ជំនួស​ដោយ​ភាសា C។ គាត់​ជា​អ្នក​កសាង​ប្រព័ន្ធ​ប្រតិបត្តិការ UNIX ជា​មួយ​នឹង Kerighan និង Ritchie។







៩. Rasmus Lerdorf


Rasmus Lerdorf គឺ​អ្នក​សរសេរ​កម្ម​វិធី​ជន​ជាតិ​ដាណាម៉ាក និង ជា​អ្នក​បង្កើត​ភាសា PHP ដែល សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា គេហ​ទំព័រ​ច្រើន​ជាង ៣៤% បាន​ប្រើ​ប្រាស់​ភាសា​របស់​គាត់។







១០. Jason Fried


Jason Fried គឺ​ស្ថាបនិក​នៃ 37 Signals។ 37 Signals មាន​កម្ម​វិធី​វែប​ដ៏​អស្ចារ្យ​មួយ​ចំនួន ដែល​មាន​អ្នក​ប្រើ​ប្រាស់​ជា ១ពាន់​អ្នក​ជា​រៀង​រាល់​ថ្ងៃ​។ ប្លុក​របស់ 37 signals ក៏​មាន​ការ​ពេញ និយម​ផង​ដែរ​។







១១. James Gosling


Jame Gosling គឺ​ជា​អ្នក​បង្កើត​កម្ម​វិធី​ដ៏​ល្បី​ល្បាញ​មួយ​រូប និង ជា​អ្នក​បង្កើត​ភាសា Java ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​បង្កើត​កម្ម​វិធី​សព្វ​ថ្ងៃ​ ។







១២. Brendan Eich


Brendan Eich គឺ​ជា​អ្នក​សរសេរ​កម្ម​វិធី​កុំព្យួទ័រ ហើយ​ក៏​ជា​អ្នក​បង្កើត JavaScript ដែល​ជា script មួយ កំពុង​តែ​មាន​ការ​ពេញ​និយម​ក្នុង​ការ​ប្រើ​ជាមួយ​នឹង​គេហ​ទំព័រ​ជុំវិញ​ពិភព ​លោក​។







១៣. Carl Sassenrath


Carl Sassenrath គឺ​ជា​ស្ថាបត្យ​កម្ម​នៃ ប្រព័ន្ធ​ប្រតិបត្តិការ និង ភាសា​កុំព្យូទ័រ។ គាត់​គឺ​ជា​អ្នក​នាំ​មក​នូវ​ multitasking សម្រាប់​កុំព្យូទ័រ​ផ្ទាល់​ខ្លួន (PC) នៅ​ក្នុង​ឆ្នាំ ១៩៨៥។







១៤. Bjarne Stroustrup


Bjame Stroustrup គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង ជា​អ្នក​បង្កើត​ភាសា​កម្មវិធី C++។ សព្វ​ថ្ងៃ​នេះ គឺ​ជា​សាស្ត្រាចារ្យ និង អ្នក​គ្រប់​គ្រង​ នៃ​មហា​វិទ្យាល័យ College of Engineering Chair នៅ​ក្នុង​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​កុំព្យូទ័រ Texas A&M។






១៥. Bram Cohen


Bram Cohen គឺ​ជា​អ្នក​សរសេរ​កម្ម​វិធី​កុំព្យូទ័រ​ជន​ជាតិ​អាមេរិច។ គាត់​គឺ​ជា​អ្នក​និពន្ធ​នៃ peer-to-peer (P2P) BitTorrent protocol។ គាត់​គឺ​ជា​អ្នក​បង្កើត​កម្ម​វិធី​ចែក​រំលែក​មុន​ដំបូង​គេ ដែល​ប្រើ protocol ដូច​ជា BitTorrent។






១៦. Alan Cooper


ពេល​ខ្លះ Cooper ត្រូវ​បាន​គេ​ហៅ​ថា បិតា Visual Basic ( the father of Visual Basic)។ គាត់​គឺ​ជា​អ្នក​ដឹក​នាំ​ពី​ក្រោយ​ក្នុង​ការ​បង្កើត VB 1.0 និង ជា​អ្នក​ត្រួស​ត្រាយ​ឲ្យ​ប្រើ IDE ដើម្បី​បង្កើត GUI តាម​រយៈ​ការ​ខ្ចប់ ដែល​ហៅ​ថា system routines នៅ​ក្នុង API។






១៧. Larry Wall


Larry Wall គឺ​ជា​អ្នក​សរសេរ​កូដ និង អ្នក​និពន្ធ ដែល​គេ​បាន​ស្គាល់​គាត់​នៅ​ពេល​ដែល​គាត់​បាន បង្កើត​ភាសា​កម្ម​វិធី Perl នៅ​ក្នុង​ឆ្នាំ ១៩៨៧។








១៨. Edsger Wybe Dijkstra


Edsger Wybe Dijkstra ​គឺ​ជា​អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ជន​ជាតិ Dutch។ គាត់​បាន​ទទួល Turing Award សម្រាប់​ការ​បង្កើតនូវ​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​ភាសា​កម្ម​វិធី​។








១៩. John Resig


John គឺ​ជា​អ្នក​បង្កើត​ javaScript library jQuery ល្បី​ល្បាញ​បំផុត​។ គាត់​ក៏​ជា​អ្នក​សរសេរ​កម្ម​វិធី​ជា មួយ​នឹង javaScript, blogger និង ជា​អ្នក​និពន្ធ​ផង​ដែរ​។









២០. Guido van Rossum


Guido គឺ​ជា​អ្នក​និពន្ធ​ the python programming language។ គាត់​បាន​ត្រលប់​មក​ចូល​រួម​ជាមួយ​ នឹងGoogle នៅ​ក្នុង​ឆ្នាំ ២០០៥។ គាត់​ស្រឡាញ់ និង ពេញ​ចិត្ត​ចំណាយ​ពេល​វេលា​របស់​គាត់​ ជាមួយ​នឹង python។







២១. Douglas Crockford


Douglas Crockford គឺ​ជា​​ស្ថាបត្យ​កម្ម​ផ្នែក JavaScript នៅ​ក្រុម​ហ៊ុន Yahoo! ដែល​ជា​គេហ​ទំព័រ មាន​ការ​ពេញ​និយម​បំផុត​នៅ​លើ​ពិភព​លោក​។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​ពេល ដែល​គាត់​បាន​ធ្វើ​ការ​បទ​បង្ហាញ​ពី Introducing JavaScript Object Notation (JSON)។







២២. Miguel de Icaza


Miguel គឺ​ជា​អ្នក​សរសេរ​កម្ម​វិធី​ឥត​គិត​ថ្លៃ​ជន​ជាតិ​ម៉ិច​ស៊ី​កូ។ គាត់​ត្រូវ​បាន​គេ​ស្គាល់​នៅ​ពេល​ដែល គាត់​ចាប់​ផ្តើម GNOME និង Mono projects។ គាត់​បាន​ចាប់​ផ្តើម​សរសេរ​កម្ម​វិធី​ឥត​គិត​ថ្លៃ នៅ​ក្នុង ឆ្នាំ ១៩៩២។







២៣. Jeff Atwood


Jeff បាន​បង្កើត​ប្លុក​មួយ​នៅ​ក្នុង CodingHorror។ ប្លុក​នេះ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ ដែល​មាន ច្រើន​ជាង 130,000 RSS Subscribers។









២៤. Kathy Sierra


Kathy ជា​អ្នក​បង្រៀន​អំពី​ការ​បង្កើត កម្ម​វិធី និង ហ្គេម។ ជា​បាន​ចូល​រួម​បង្កើត the Head first series of books to do with computing។











២៥. Scott Hanselman


Scott គឺ​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​សំខាន់​បំផុត​នៅ Developer Division របស់​ក្រុម​ហ៊ុន Microsoft។ គាត់​ជា​និច្ច​កាល បង្ហាញ​អំពី​ការ​ការ​កសាង​កម្ម​វិធី នៅ​ក្នុង​ព្រឹត្តិការណ៍​របស់ Microsoft ជា​ច្រើន​។









២៦. Steven Frank


Steven Frank គឺ​ជា​ក្រុម​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន Panic ដែល​ជា​ក្រុម​ហ៊ុន​បង្កើត​កម្ម​វិធី​សម្រាប់​ Mac ដ៏​មាន​ការ​ពេញ​និយម​។











២៧. Ben Goodger


Ben Goodger គឺ​ជា​អតីត​អ្នក​បំរើ​ការ​ងារ​នៅ Netscape Communications Corporation និង the Mozilla Foundation និង ជា​អតីត​អ្នក​ដឹក​នាំ​បង្កើត​កម្ម​វិធី​រុក​អ៊ិន​ធ័រណិត Firefox។ សព្វ​ថ្ងៃ​គាត់​បំរើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន Google ដែល​មាន​តួនាទី​ជា​អ្នក​ដឹក​នាំ​បង្កើត​ Google Chrome។





២៧. Dion Almaer


Dion ក្រុម​ស្ថាបនិក​នៃ គេហទំព័រ ajaxian.comAjaxian គឺ​ជា​គេហ​ទំព័រ​ដែល​បង្រៀន​អំពី​ JavaScript និង Ajax។ មាន​អ្នក​សរសេរ​អត្ថបទ​ជា​ច្រើន​នៅ​ក្នុង​គេហ​ទំព័រ Ajaxian.com។ មាន​រាប់​រយ​អត្ថបទ និង ប្រភព​ឯក​សារ​ជា​ច្រើន​សម្រាប់​អ្នក​បង្កើត​គេហ​ទំព័រ។







២៩. Craig Newmark


Craig កើត​នៅ​ក្នុង​ឆ្នាំ 1952 និង ជា​ស្ថាបនិក​នៃ​គេហ​ទំព័រ Craigslist.com ដែល​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព។ Craig បាន​បង្កើត Craigslist តាំង​ពី​មិន​ទាន់​មាន​អ្នក​ទស្សនា ហើយ​សព្វ​ថ្ងៃ​នេះ គេហ​ទំព័រ​របស់​គាត់​ត្រូវ​បានគេ​ប្រើ​ទូទាំង​ពិភព​លោក​។







៣០. Jonh D. Carmack


John D. Carmack គឺ​ជា​អ្នក​សរសេរ​ហ្គេម​ជន​ជាតិ​អាមេរិច និង ជា​ក្រុម​ស្ថាបនិក​នៃ id Software។ Carmack គឺ​ជា​អ្នក​សរសេរ​កម្ម​វិធី​នាំ​មុខ​គេ​នៃ id computer games ។